Latest / ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ

តើការដកសិទ្ធិនយោបាយរបស់អ្នកប្រឆាំងខ្លះឆ្លុះបញ្ចាំងបែបណាពីស្ថានភាពនយោបាយនៅមុនការបោះឆ្នោត?
ក្នុងឆ្នាំ២០២៦ នេះ អ្នកនយោបាយបក្សប្រឆាំងខ្លះត្រូវបានតុលាការសម្រេចដកសិទ្ធិធ្វើនយោបាយអស់មួយជិវិត និងខ្លះទៀតក្នុងរយៈពេលកំណត់មួយ។ ជាក់ស្តែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណបក្សកម្លាំងជាតិត្រូវបានលើកលែងទោស តែគ្មានសិទ្ធិធ្វើនយោបាយ សិទ្ធចូលរួមបោះឆ្នោត និងសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត។ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ តែត្រូវព្យួរទោស និងហាមមិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
The skinny
The skinny isn't ready yet — notes appear once the transcript is processed.