Latest / ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ

តើការក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬ?
ថ្មីៗនេះ មានការលេចចេញការក្លែងបន្លំត្រីត្រោត ថា ជាត្រីសាល់ម៉ុន នៅហាងលក់ត្រីសាលម៉ុនដ៏ល្បីមួយក្នុងទីក្រុងភ្នំពេញ។ ការយកត្រីត្រោត មកក្លែងបន្លំថាជាត្រីសាល់ម៉ុន រួចលក់ឲ្យអតិថិជននេះ បានញ៉ាំងឲ្យមានប្រតិកម្ម និងការអាក់អន់ចិត្តពីពលរដ្ឋ ដែលតែងនិយមបរិភោគត្រីសាលម៉ុនពីហាងចរណៃ។ ការក្លែងបន្លំក៏មានផងដែរចំពោះផលិតផលផ្សេងៗទៀតនៅកម្ពុជា។ អ្នកឃ្លាំមើលសង្គម យល់ឃើញថា បញ្ហាក្លែងបន្លំចំណីអាហារបែបនេះ មិនមែនជារឿងតូចតាចនោះទេ តែវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងជាការធ្វើអាជីវកម្មដ៏អសីលធម៌។ តើការដែលឈ្មួញហ៊ានក្លែងបន្លំផលិតផលបណ្តាលមកពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ធូររលុងឬយ៉ាងណា?
The skinny
The skinny isn't ready yet — notes appear once the transcript is processed.