skinny.

Latest / បទយកការណ៍

ប្រជាជនខ្មែរនៅបរទេស​ចោទជាសំណួរថា តើពួកគេអាច​ធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ

ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែ​សង្រ្គាម​ស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជន​ខ្មែរ​រស់នៅប្រទេស​បារាំង​នៅតែ​នឹកមិនភ្លេច​ជាតិមាតុភូមិរបស់ខ្លួន។ ទៅតាម​ទម្លាប់​ជាង​១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរ​នៅបរទេសដែល​ផ្តួចផ្តើម​គំនិត​ដោយ​ព្រះសង្ឃ​ខ្មែរ​នៅ​វត្ត​ពោធិវង្ស នៅក្នុងទីក្រុង​ស្ហង់សៀរម៉ានបាន​រៀបចំ​កម្មវិធីជួបជុំ​ប្រជាជន​ខ្មែរ​ដើម្បី​សំណេះសំណាល ស្វែងរក​មតិយោបល់​ដើម្បី​ជួយកម្ពុជា​ប្រទេស​កំណើត​ដែលពួកគេ​យល់​ថា កំពុង​រងការឈ្លានពាន​ពី​ប្រទេស​ជិតខាង ថៃ វៀតណាម រួមទាំងមហាអំណាចចិន។ ឈាង បុប្ផា​បានទៅ​ធ្វើបទយកការណ៍​នៅ​វត្តពោធិវង្ស​។ សូមអញ្ជើញតាមដាន​ទស្សនាដូចតទៅ៖

The skinny

The skinny isn't ready yet — notes appear once the transcript is processed.