skinny.

Latest / បទយកការណ៍

ក្រសួងអប់រំ និងសមាគមគ្រូបង្រៀនអបអរទិវាគ្រូបង្រៀនពិភពលោកក្នុងបរិបទ ២ខុសគ្នា

ថ្ងៃទី៥ តុលា ជាខួបលើកទី៣២ នៃទិវាគ្រូបង្រៀនពិភពលោក។ នៅកម្ពុជា ការអបអរទិវាគ្រូបង្រៀនបានធ្វើឡើងក្នុងទិដ្ឋភាព ២ខុសគ្នា រវាងក្រសួងអប់រំ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រសួងអប់រំបានរៀបចំទិវានេះដោយរំលឹកពីវីរៈភាពរបស់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀនថែមទៀតក្នុងសម័យបច្ចកវិទ្យាទំនើប។ តែសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានយកឱកាសនេះដើម្បីទាមទារឲ្យដំឡើងប្រាក់ខែគ្រូបង្រៀន ព្រមទាំងភ្ជាប់សារនយោបាយទាមទារសិទ្ធិសេរីភាព និងការដោះលែងសកម្មជននយោបាយ។

The skinny

The skinny isn't ready yet — notes appear once the transcript is processed.