Latest / ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បោះឆ្នោតសភាថៃ៖ គណបក្សប្រាឆាឈុនសង្ឃឹមឈ្នះនាំមុខ តែបារម្ភថាគេនឹងរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល
ថ្ងៃអាទិត្យទី៨កុម្ភៈខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការឃោសនានយោបាយ របស់គណបក្សទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍នេះ។ ផ្អែកតាមស្ទាបស្ទង់មតិ គណបក្សប្រាឆាឈុន ដែលជាបក្សមានទំនោរចម្រើននិយម និងគាំទ្រដោយយុវជនថៃភាគច្រើននោះ អាចនឹងឈ្នះនាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើកមុនៗ ដើម្បីរារាំង មិនឲ្យបក្សប្រាឆាឈុន ឈានទៅកាន់អំណាច។ សប្តាហ៍នេះ គឺជាសប្តាហ៍ចុងក្រោយហើយ សម្រាប់គណបក្សនយោបាយថៃ ដើម្បីសំរុកឃោសនាប្រមូលការគាំទ្រ មុននឹងថ្ងៃបោះឆ្នោតនឹងមកដល់…
The skinny
The skinny isn't ready yet — notes appear once the transcript is processed.